វាសនាលិចអណ្ដែតៗពីឡានអេតចាយ ២០០ដុល្លារ ទៅជាស្ដេចឡានតម្លៃ ៦លានដុល្លារ
ដូចពាក្យគេថាវាសនាមើលមិនឃើញនោះទេ ថ្ងៃមុនលិច ថ្ងៃនេះអាចរះក៏ថាបាន ដូចនេះកុំមើលស្រាលអ្វីមួយត្រឹមសម្បកក្រៅ។ មិនខុសនោះទេរថយន្ត Ferrari 340 មានអាយុ ៦៩ ឆ្នាំដែលអ្នកកំពុងឃើញនេះ មានតម្លៃដល់ទៅ ៦លានដុល្លារ។ កាលពីមុន មនុស្សមិនស្គាល់តម្លៃវាគេដាក់លក់ត្រឹម ២០០ដុល្លារថែមទាំងចាត់ចូលជាប្រភេទ ឡានអេតចាយ ឥតប្រយោជន៍មួយគ្រឿងតែប៉ុណ្ណោះ។

Auctions នៅក្នុងព្រឹត្តិការណ៍ពិសេស Indianapolis នៅចុងសប្តាហ៍នេះ។
រថយន្តចំណាស់ Ferrari 340 នេះ មានប្រវត្តិមិនធម្មតានោះទេ។ ពីដើមមកវាជារថយន្តប្រណាំងមួយគ្រឿង និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងកម្មវិធីប្រណាំងរថយន្តស្ព័រចំណាស់ជាងគេបំផុតរបស់ពិភពលោក 24 Hours of Le Mans នៅក្នុង ឆ្នាំ១៩៥២។
