តោះ! ឆែកមើលតម្លៃ Galaxy S22 Series មុនកាន់លុយទៅទិញនៅហាង
ចេញលក់នៅលើទីផ្សារបានជាច្រើនសប្ដាហ៍មកហើយសម្រាប់កំពូលស្មាតហ្វូន Samsung Galaxy S22 Series។ មកម្ដងនេះ Galaxy S22 Ultra ត្រូវបានបំពាក់មកជាមួយប៊ិច S-Pen ដែលធ្លាប់តែមាននៅលើ Galaxy Note ហើយក្រុមហ៊ុនក៏មិនបានបញ្ចេញត្រកូល Note សេ៊រីថ្មីដែរ។
តែសម្រាប់អ្នកចង់បានស្មាតហ្វូន Samsung Galaxy S22 Series អាចធ្វើការគិតគូរឆែកតម្លៃខាងក្រោមនេះបាន៖
Galaxy S22

- Galaxy S22 ទំហំ RAM8GB ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៨៤៩ដុល្លារ
- Galaxy S22 ទំហំ RAM8GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៨៩៩ដុល្លារ
Galaxy S22 មានអេក្រង់ទំហំ ៦,១អ៊ិញ 120Hz បំពាក់ឈីប Snapdragon 8 Gen 1 មាន RAM 8GB និងក្រាហ៊ិច AMD RDNA 2។ កាមេរ៉ា៣គ្រាប់ លែនដើម 50MP f/1.8 OIS, លែន wide 23mm 12MP f/2.2, លែន ultrawide 10MP f/2.4 OIS 3x telephoto។ ប្រើកាមេរ៉ាមុខ 10MP f/2.2 25mm ជាលែនទម្លុះអេក្រង់។ ថាមពលថ្ម ៣៧០០មីលីអំពែម៉ោង សាកតាមខ្សែ និង Wireless។
Galaxy S22+

- Galaxy S22+ ទំហំ RAM8GB ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៩៩៩ដុល្លារ
- Galaxy S22+ ទំហំ RAM8GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ០៤៩ដុល្លារ
Galaxy S22+ មានអេក្រង់ទំហំ ៦,៦អ៊ិញ 120Hz 2340x1080px។ បំពាក់ឈីប Snapdragon 8 Gen 1 មាន RAM 8GB និងក្រាហ៊ិច AMD RDNA 2។ ទំហំថ្ម ៤៥០០មីលីអំពែម៉ោង។ ក្រៅពីនេះ មិនមានចំណុចអ្វីខុសពី Galaxy S22 នោះទេ។
Galaxy S22 Ultra